This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, June 28, 2012

យុវវ័យ​ខ្មែរ​ដណ្តើម​បាន​លេខ​ពីរ​និង​លេខ​បី​នៅ SWC


ក្នុង​វេទិកា​ជួបជុំ Startup Weekend Cambodia (SWC) កាល​ពី​ចុង​សប្ដាហ៍​នេះ​នៅ​អាគារ Yellow Tower យុវវ័យ​ខ្មែរ​ពីរ​ក្រុម​បាន​ដណ្ដើម​ជយលាភី​លេខ ពីរ និង​លេខ​បី ក្នុង​ការលើក​គំនិត​ដ៏​ល្អ​ជាង​គេ​ក្នុង​ការ​​អភិវឌ្ឍ​កម្មវិធី​ប្រើប្រាស់​នៅ​លើ​គេហទំព័រ និង​ក្នុង​ទូរស័ព្ទ​ដៃ។
ការ​ផ្តល់​ចំណាត់​ថ្នាក់​នេះ ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​អន្តរជាតិ​ចំនួន ៦ រូប​ដែល​មាន​បទពិសោធន៍​និង​ធ្លាប់​ឆ្លង​កាត់​ការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ រយៈពេល​ជា​ច្រើន​ឆ្នាំ។
លោក​បេ ចន្រ្តា អ្នក​ទទួល​បន្ទុក​រៀបចំ​និង​ផ្សព្វផ្សាយ​កម្មវិធី Startup Weekend Cambodia បាន​ឲ្យ​ដឹងថា លទ្ធផល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​សមត្ថភាព​និង​កម្រិត​នៃ​ការ​យល់​ដឹង​របស់​យុវជន​ខ្មែរ​នៅ​លើ​វិស័យ​បច្ចេកវិទ្យា ដែល​កំពុង​មាន​សន្ទុះ​រីកចម្រើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ។
កម្មវិធីនេះ​បាន​កើតឡើង​ជុំ​វិញ​ពិភពលោកតាំង​ពី​ឆ្នាំ ២០០៧ ដែល​ធ្វើ​ឡើង​លើក​ដំបូង​នៅ Colorado ​សហរដ្ឋអាមេរិក​​ដោយ Andrew Hyde​។ សម្រាប់​ប្រទេស​កម្ពុជា​នេះ​ជា​លើក​ទី២​ ដែល​​លើក​ទី១​គឺ​ធ្វើឡើង​កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១១
លោក​ Darren Jensenអ្នក​គ្រប់គ្រង​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​លទ្ធផល​នេះ​ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន​ដូចជា គំនិត​ឬ​ប្រធាន​បទ​ដែល​វាគ្មិន​ម្នាក់ៗ​លើក​ឡើង​មាន​លក្ខណៈ​ពិសេស ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​របស់​អ្នក​ប្រើប្រាស់​ទាំង​នៅ​ពេល​បច្ចុប្បន្ន​និង​នា​ពេល​អនាគត។
លោក​ថា ការ​ផ្តល់​ចំណាត់​ថ្នាក់​នេះ​ធ្វើ​ឡើង​ដោយ​សុក្រឹត ដោយ​គណៈកម្មការ​អន្តរជាតិ​ដែល​មាន​ជំនាញ​និង​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​លើ​ការ​ងារ​អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា រយៈពេល​ជា​ច្រើន​ឆ្នាំ។
លោក​បន្ថែម​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​មិន​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​គ្នា​នោះ​ដែរ ប៉ុន្តែ​ក៏​ដើម្បី​ចូលរួម​សាង​ទំនាក់ទំនង​និង​ចែក​រំលែក​ការ​ចេះ​ដឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក លើ​ការ​អភិវឌ្ឍ​កម្មវិធី​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​និង​ក្នុង​គេហទំព័រ​រវាង​អ្នក​ជំនាញ​ខ្មែរ​និង​បរទេស។
លោក​បញ្ជាក់​ថា នេះជា​លើក​ទី​ពីរ​ដែល Startup Weekend Cambodia បាន​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចូលរួម​ច្រើន​ពី​ស្រទាប់​យុវជន​ខ្មែរ អ្នក​ជំនួញ និង​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​មក​ពី​បណ្ដា​ប្រទេស​នានា។ វេទិកា​នេះ​អាច​ជួយ​យុវជន​ខ្មែរ​ដែល​មាន​សមត្ថភាព​ អាច​ស្វែង​រក​ដៃគូ​វិនិយោគ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ដំណើរការណ៍​អាជីវកម្ម។
ក្នុង​ដំណើរការណ៍​រយៈពេល ២ ថ្ងៃ Startup Weekend Cambodia ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​ជំនាញ​មក​ពី​​ប្រទេស​មួយ​ចំនួន​ដូចជា អាមេរិក អូស្រ្តាលី ហ្វីលីពិន សឹង្ហបុរី ម៉ាឡេស៊ី និង​ហុង​កុង​ជា​ដើមបាន​សម្រេច​ជ្រើសរើស​ប្រធាន​បទ​ចំនួន ៩ ក្នុង​ចំណោម ១៦ ដែល​ជា​គំនិត​លើក​ឡើង​ដោយ​វាគ្មិន​ជាតិ​និង​អន្តរជាតិ​ទាំង​នោះ ដើម្បី​ឡើង​ធ្វើ​បទ​បង្ហាញ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ផ្តល់​ពិន្ទុ។ ក្នុង​ចំណោម ៩ គណៈកម្មការ​ជ្រើសរើស​យក​តែ ៣ ប៉ុណ្ណោះ​ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់​ជយលាភី ដោយ​ក្នុង​នោះ​មាន​ប្រធាន​បទ​ពីរ​ជា​គំនិត​លើក​ឡើង​ដោយ​យុវជន​ខ្មែរ។
ប្រធាន​បទ​ទាំង ៣ ដែល​ជាប់​ជយលាភី​សម្រាប់​វេទិកា Startup Weekend Cambodia នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​រួម​មាន៖ 100 Words, JoinMe និង DressFuture។